Covid-19

ខេត្តពោធិសាត់ បន្តរកឃើញ ករណីវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២នាក់ បន្ថែមទៀត

ពោធិសាត់៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១នេះបានអោយដឹងថា មានករណីវិជ្ជមានជម្ងឺកូវីដ-១៩ ដែលត្រូវបានរកឃើញចំនួន២នាក់បន្ថែមទៀត (ស្រី១នាក់) ក្នុងនោះមកពី ខេត្តព្រះសីហនុចំនួន ១នាក់និងអ្នកប៉ះពាល់អ្នកវិជ្ជមាន ជម្ងឺកូវីដ១៩ ចំនួន ១ នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹង​របស់ មន្ទីរសុខាភិបាលខេត្តពោធិសាត់។

សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ១៨ៈ០០នាទីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិសាត់ គឺមានករណីវិជ្ជមានជម្ងឺកូវីដ១៩ ៖
-សរុបចំនួន៩២នាក់ ស្រី ៤៦នាក់
-ជាសះស្បើយមានចំនួន ១៧ នាក់ស្រី ៨ នាក់។
-មរណះភាពមានចំនួន ១ នាក់ស្រី។
-កំពុងសម្រាកព្យាបាលមានចំនួន ៧៤ នាក់ស្រី ៣៧ នាក់៕

To Top