ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានរំលឹកដល់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋទាំងអស់ ត្រូវបន្តផ្សាយ នូវរាល់ដំណឹង ផ្លូវការ ដែលចេញដោយស្ថាប័នរដ្ឋ កុំយកពីប្រភពណាដែលមិនច្បាស់លាស់ ហើយ ត្រូវចាំថា ការដែលប្រពន្ធ័ផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុក ចិត្តបាន ដោយមិនធ្វើអោយ ប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ ។ នេះបើយោង តាមទូរទស្សន៍ជាតិកម្ពុជា ។
ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការ សម្មភាពវឌ្ឍនភាព ការងារវិស័យ ផ្សព្វផ្សាយព័ត៌មាន និង សោតទស្សន៍ ក៏ដូចជាផ្នែកពាក់ព័ន្ធនានា ធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បញ្ជាក់ថា “រាល់ព័ត៌មាន ត្រូវរហ័ស និងមានការផ្ទៀង ផ្ទាត់ អោយបានត្រឹមត្រូវ ទើបរាល់ព័ត៌មាន និងដំណឹងដែល ផ្សាយចេញទៅ ទទួលបានទំនុកចិត្ត និង ទទួលយកបាន ពីប្រជាពលរដ្ឋទូទៅ” ៕