ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចាត់ឱ្យលោក ងួន ឧត្តម ជាតំណាង និងសមាជិក សមាជិកា ចុះសួរសុខទុក្ខ នាំយកអំណោយ រួមទាំងថវិកា របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ យកទៅឧបត្ថម្ភជូនដល់គ្រួសារទីទ័លក្រ និងចាស់ជរាគ្មានទីពឹង ចំនួន៣គ្រួសារ នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អំណោយដែលបានយក ទៅចែកជូនក្នុងមួយគ្រួសារ ទទួលបានរួមមាន៖-អង្ករ ៥០គីឡូ -មី ១កេស -ត្រីខ ១យួរ -ទឹកត្រី ១យួរ -ទឹកស៊ីអ៊ីវ ១យួរ -ប្រេងឆា ១លីត្រ -អំបិល ១គីឡូ -ស្ករស ១គីឡូ -ប៊ីចេង ១គីឡូ -ទឹកក្រូច ១កេស -ទឹកដោះគោឆៅ ១យួរ និងថវិកា ចំនួន២០ម៉ឺនរៀល៕