ព័ត៌មានជាតិ

អ្នកជំងឺកូវីដ១៩ ចំនួន២៣នាក់ នៅខេត្តកំពង់ស្ពឺ បានជាសះស្បើយ

ភ្នំពេញ៖ លោក វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២៣នាក់ ត្រូវបានក្រុមគ្រូពេត្យអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយព្យាបាលជាសះស្បើយ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ឺ សំណាង បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកខេត្តកំពង់ស្ពឺ របស់យើង!!!
ថ្ងៃនេះ ( ២៧-៥-២០២១ ) យើងមានអ្នកជាសះស្បើយពីជំងឺ covid -19 ចំនួន23នាក់ក្នុងចំណោមអ្នកឈឺ558នាក់»។

លោកអភិបាលខេត្ត សូមសំណូមពរដោយទទូច សូមឱ្យបងប្អូនយើង ដែលជាសះស្បើយនៅថ្ងៃនេះ បន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯង រយៈពេល ១៤ ថ្ងៃជាកំហិត ។ ក្នុងករណីមានការសង្ស័យ សូមប្រញាប់ផ្ដល់ព័ត៌មាន មកអាជ្ញាធរ ឬក៏សេវាសាធារណៈ របស់រដ្ឋដែលនៅជិតបំផុត ៕

To Top