ព័ត៌មានជាតិ

ផ្ទុះមីនតោន នៅស្រុកសំឡូត បណ្ដាលឱ្យពលរដ្ឋម្នាក់ ស្លាប់និងម្នាក់ទៀត របួសធ្ងន់

ភ្នំពេញ ៖ មានករណីផ្ទុះមីនតោន នៅចំណុចជើងភ្នំប្រផេះ ក្នុងភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានបណ្តាល ឱ្យប្រជាពលរដ្ឋស្លាប់ ១នាក់ របួស ១នាក់ និងខូចខាតគោយន្ត ១គ្រឿងខណៈជនរងគ្រោះ កំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ ។

តាមរយៈគេហទំព័រ ហ្វេសប៊ុក អាជ្ញាធរមីន សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសាកសួរអាជ្ញាធរ មូលដ្ឋាន ឬអ្នកដែលដឹងច្បាស់ អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿង ចក្រធុនធ្ងន់ រុករានដី ដែលមិនទាន់បានធ្វើការ បោសសម្អាតមីន និងសូមកុំប៉ះពាល់ នៅពេលឃើញគ្រាប់ ទាំងនោះ ហើយត្រូវរាយការណ៍ ជាបន្ទាន់ ដល់អាជ្ញាធរមាន សមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះ ទៅកំទេចចោល ៕

To Top