ព័ត៌មានជាតិ

៤ខែ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេច បាន ជាង៣ពាន់លានដុល្លារ កើនឡើងជិត២០%

ភ្នំពេញ ៖ ក្នុងយៈពេល ៤ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេច បាន ជាង៣ពាន់លានដុល្លារអាមេរិក កើនឡើងជិត២០% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។

តាមរយៈហ្វេសប៊ុក របស់ ស្ថានទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១បានលើកឡើងថា «ផ្អែកតាមរបាយ ការណ៍តួលេខ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ៤ខែ ដំបូងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា និងចិន មានចំនួនជាង៣ពាន់លានដុល្លារអាមេរិក កើនឡើងជិត២០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០»។

ប្រភពដដែល បញ្ជាក់ថា ក្នុងនោះទំហំនៃការនាំចេញ របស់កម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនជាង៤២៣ លានដុល្លារអាមេរិក កើនឡើង៤២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ៕

To Top