ព័ត៌មានជាតិ

បុរសម្នាក់ឡើង កាប់ដើមកោះមាន់ តែចៃដន្យបាក់មែក ធ្លាក់មកដីស្លាប់ នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ បុរសចំណាស់ម្នាក់ឡើង កាប់ដើមកោះមាន់ហើយ ចៃដន្យបាក់មែកធ្លាក់មកដី បណ្តាលឱ្យស្លាប់បង្ករឲ្យភ្ញាក់ផ្អើល ដល់អ្នកភូមិកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះទេព សុធី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសរងគ្រោះខាងលើ បានឡើងកាប់ដើមកោះមាន់ចេញ ប៉ុន្តែនៅពេលដែលកំពុងកាប់នោះ ស្រាប់តែបាក់មែកធ្លាក់មកដី បណ្ដាលអោយបុកចំដើមទ្រូង ជនរងគ្រោះនិងត្រូវចំមុខបង្ក ឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរទៅចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានដើម្បីជួយសង្គ្រោះ តែជាអកុសលដោយសារ របួសធ្ងន់ធ្ងរពេកជនរងគ្រោះ ក៏ផុតដង្ហើមគួរឱ្យអាសូរ ។

ក្រោយពីសមត្ថកិច្ច បានមកពិនិត្យសពរួច ក៏បានប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

To Top