ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៥៧៩នាក់ទៀត ខណៈមានករណីជាសះស្បើយ ៨៧៣នាក់ និងស្លាប់ ៦ នាក់។
ក្រសួងបញ្ជាក់ថា ក្នុងនោះមាន ករណីឆ្លងសហគមន៍៥៥៨ នាក់និងអ្នកដំណើរពីបរទេស២១ នាក់
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីសរុប ចំនួន២៩,៤០៤ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២២,១៨៨ នាក់ និងមានអ្នកស្លាប់២០៩ នាក់៕
