ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ ប្រកាសស្វែងរក បុគ្គល ឈ្មោះ យ៉ន យោគ ដែលបានរត់គេចខ្លួន នៅពេលអាជ្ញាធរ តម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅ ក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ជាបន្តបន្ទាប់ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានឲ្យសាម៉ីចូលខ្លួនមកធ្វើតេស្ដ ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះហើយ ៕
