ព័ត៌មានជាតិ

រកឃើញជាង២០០នាក់ ប៉ះពាល់ផ្ទាល់-ប្រយោល ជាមួយគូដណ្តឹង ឆ្លងកូវីដ១៩ ក្នុងថ្ងៃភ្ជាប់ពាក្យ

ភ្នំពេញ ៖ អាជ្ញាធរខេត្តព្រះវិហារ បានប្រកាសថា គិតត្រឹមរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញមនុស្សជាង២០០នាក់ ដែលបានប៉ះពាល់ ដោយផ្ទាល់និងប្រយោល ជាមួយគូដណ្តឹង ដែលបានកើតជំងឺកូវីដ១៩ នាថ្ងៃភ្ជាប់ពាក្យ ។

គូដណ្តឹង ដែលបានរកឃើញកើតជំងឺកូវីដ១៩នេះ គឺចំថ្ងៃភ្ជាប់ពាក្យតែម្តង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ផ្ទាំងពាណិជ្ជកម្ម

បើតាមក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ខេត្តព្រះវិហារ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ នឹងករណីផ្ទុះកូវីដ១៩ នៅភូមិធម្មជាតិ ឃុំស្រអែមសរុប៨៣នាក់ ក្នុងនោះស្រី៤៨នាក់ ។ អ្នកប៉ះពាល់ប្រយោល ចំនួន១៥២នាក់ ក្នុងនោះស្រី១០៥នាក់ ព្រមទាំងយកសំណាក សរុប ១០៤ នាក់ ស្រី៥៩នាក់ ៕

To Top