ព័ត៌មានជាតិ

លោក ណុប ដារ៉ា ផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវសាមគ្គីឯកភាពគ្នា ជាធ្លុងមួយ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវចូលរួមសាមគ្គីឯកភាពគ្នា ជាធ្លុងមួយ ដើម្បីចូលរួមទប់ស្កាត់ នូវ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ការអំពាវនាវបែបនេះ ធ្វើឡើងនៅក្នុងឱកាស លោក អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក កម្រិត១ ដែលមានទីតាំងនៅក្នុងសាលាបឋមសិក្សា អ៊ិនស៊ីដារ៉េ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

លោក ណុប ដារ៉ា ក៍បានសំណេះសំណាល សួរសុខទុកជាមួយ កម្លាំងដែលប្រចាំការ នៅមណ្ឌលចត្តាឡីស័ក មានគ្រូពេទ្យ កម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងកងទ័ព ដែលបានចូលរួមយ៉ាងសកម្ម ជាមួយអាជ្ញាធម៌មូលដ្ឋាន ក៏ដូចជាបានបំពេញតួនាទីរបស់ខ្លួន ក្នុងបេសកកម្មដ៏សែនពិបាកនេះ ។

លោក បានធ្វើការផ្តាំផ្ញើដល់កម្លាំងទាំងអស់ ត្រូវចូលរួមសាមគ្គីឯកភាពគ្នា ជាធ្លុងមួយដើម្បីចូលរួមទប់ស្កាត់ នៅការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលខ្លួន ទទួលខុសត្រូវ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសត្រូវធ្វើការពន្យល់អប់រំ ដល់ពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅទីនេះឱ្យគាត់យល់កាន់តែច្បាស់​ នូវវិធានការការពារ របស់ប្រមុខរដ្ឋាភិបាល (បីការពារ បីកុំ) ដើម្បីចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩នេះ ។

To Top