ព័ត៌មានជាតិ

គ្រូពេទ្យជួយសង្រ្គោះ ទារក៣នាក់ មានជំងឺកូវីដ១៩ និងជំងឺប្រចាំកាយ ឲ្យជាសះស្បើយ

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានសង្គ្រោះទារក៣នាក់ វិជ្ជមានកូវីដ១៩ និងមានជំងឺប្រចាំកាយ ព្រមទាំងអាណាព្យាបាល ៣នាក់សរុប៦នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ ដោយបានត្រឡប់ទៅផ្ទះវិញ និងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត។

មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា ការពិនិត្យព្យាបាល ដោយមិនបង់ថ្លៃ និងមិនមានការរើសអើងឡើយ ដែលអាចបន្តប្រព្រឹត្តទៅបាន ដោយសារការបរិច្ចាគ របស់សប្បុរសជនទាំងអស់ ៕

To Top