ភ្នំពេញ ៖ យោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល៣១ថ្ងៃ ខែឧសភា ឆ្នាំ២០២១ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ថា រយៈពេល១ ខែនៅទូទាំងប្រទេស មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១៨១ករណី (យប់៨១ករណី) បណ្តាលឱ្យមនុស្សចំនួន ១០៣នាក់បានស្លាប់, របួសសរុប ចំនួន២៦៤នាក់, របួសធ្ងន់ ចំនួន ១៣៤នាក់ និងរបួសស្រាល ចំនួន១៣០នាក់ ។
