ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១២នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ចំនួន៧នាក់ និងជាពលករទើបត្រឡប់មកពីប្រទេសថៃ ចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន២នាក់ ផងដែរ។