ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារបានបន្ត រកឃើញអ្នកឆ្លងថ្មីចំនួន២៥ នាក់ និងមានអ្នកជំងឺកូវីដ១៩ ចំនួន១០៧នាក់ (ស្រី ៥៤នាក់)ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ វិញប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ។









