ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបិទខ្ទប់ភូមិចំនួន០៣ នៅស្រុកសាលាក្រៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ការប្រកាសបិទនេះធ្វើឡើង បន្ទាប់ពីបានរកឃើញអ្នកឆ្លង មានការកើនឡើងជារៀងរាល់ថ្ងៃ នៅក្នុងភូមិសាស្រ្ត ភូមិផ្សាព្រំ ភូមិផ្សារព្រំជើង និងភូមិអូឈើក្រំ តាមខ្នងផ្ទះមួយចំនួន ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ការប្រកាសបិទខ្ទប់នេះ គឺចាប់អនុវត្តន៍ចាប់ពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។


