ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតអញ្ជើញ លោក ឡោ ជុនធី មេធាវីការពារសិទ្ធឱ្យលោក រ៉ុង ឈុន ឱ្យចូលទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវរងបទចោទ ករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម កាលពីថ្ងៃទី២០-២១ ដល់ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០៕