ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការដាក់វិធានការរដ្ឋបាល ជាបណ្តោះអាសន្ន បំរាមគោចរ និងរឹតត្បិតមូលដ្ឋាន អាជីវកម្មលក់ដូរ អាហារ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទីប្រជុំជន ស្រុកកំរៀង។



