ភ្នំពេញ៖ សម្ដេចពិជ័យពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងនាម ជាអ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ណាស់ថា យើងនឹងចូលរួមសង្គ្រោះជាតិ ក្នុងគ្រាដែលប្រទេសជាតិ មានអាសន្ន ទោះជាត្រូវលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិត ដើម្បីភាពសុខសាន្ត របស់ជាតិ និងប្រជាជន។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចពិជ័យពិជ័យសេនា ទៀ បាញ់ បាន សរសេរយ៉ាងដូច្នេះថា «ការចូលរួមសង្គ្រោះជាតិ ឱ្យរួចផុត ពីភាពឈឺចាប់ខ្លោចផ្សា នៃរបបខ្មែរក្រហម បានឆ្លុះបញ្ចាំងអំពីទឹកចិត្ត ស្នេហាជាតិ របស់វីរជនយើង ដូចពាក្យចាស់ពោលថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”»។
សម្ដេច ទៀ បាញ់បញ្ជាក់ថា «ក្នុងនាម ជាអ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ណាស់ថា យើងនឹងចូលរួមសង្គ្រោះជាតិ ក្នុងគ្រាដែលប្រទេសជាតិ មានអាសន្ន ទោះជាត្រូវលះបង់អ្វីៗគ្រប់យ៉ាង រួមទាំងជីវិត ដើម្បីភាពសុខសាន្ត របស់ជាតិ និងប្រជាជន»៕
