Covid-19

អាជ្ញាធរខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦។
មូលដ្ឋានក្នុងស្រុកចំនួន៦ ដែលរកឃើញអ្នកឆ្លងកូវីដ១៩មាន ដូចខាងក្រោម៖
១- ស្រុកព្រះស្ដេច ចំនួន៣០នាក់
២- ស្រុកបាភ្នំ ចំនួន៦នាក់
៣- ស្រុកពាមជរ ចំនួន១នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន៤នាក់
៥- ស្រុកមេសាង ចំនួន១នាក់
៦- ស្រុកស៊ីធរកណ្តាល ចំនួន១នាក់
៧-មកពី ខេត្តកណ្តាល ចំនួន២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀតចំពោះអ្នក ដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមាន កូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕

To Top