ភ្នំពេញ៖ យុវជនម្នាក់ឈ្មោះ យ៉ត យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល វិជ្ជមានមេរោគកូវីដ១៩ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។
បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល នៅមណ្ឌលព្យាបាលពហុកីឡដ្ឋានជាតិអូឡាំពិក ចំពោះអ្នកដែលធ្លាប់បានជួបជុំ ជាមួយអ្នកជំងឺត្រូវទៅធ្វើតេស្ដជាបន្ទាន់។
យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរ តម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅ ក្នុងបន្ទប់ជាមួយគ្នា ២នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩ ជាបន្តបន្ទាប់ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
