ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវី១៩ថ្មី ចំនួន៧២៩នាក់ទៀត ជាសះស្បើយចំនួន ៧២១នាក់ និងស្លាប់៦នាក់។
ក្នុងចំណោមនោះ មានករណីឆ្លងសហគមន៍៧០០នាក់ និងអ្នកដំណើរពីបរទេស២៩នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣២១៨៩នាក់ អ្នកជាសះស្បើយចំនួន២៤៧៦៣នាក់ និងអ្នកស្លាប់ចំនួន២៣៦នាក់៕