ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន២២នាក់ទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីការបន្តរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ថ្មីបន្ថែមទៀត សម្រាប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងនោះស្រុករលាប្អៀរ ០៣នាក់ ស្រុកសាមគ្គីមានជ័យ ០៩នាក់ ស្រុកកំពង់ត្រឡាច ០៩នាក់ និងកម្មកររោងចក្រ នៅបាធាយខេត្តកំពង់ចាម ចំនួន ១នាក់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លង សរុប ចំនួន ២៦៨នាក់ ស្រី២១៣នាក់, អ្នកជាសះស្បើយសរុប ៦១នាក់ ស្រី ៣១នាក់(ជាសះស្បើយថ្មី ចំនួន១២នាក់ ស្រី០៦នាក់), កំពុងសម្រាកព្យាបាលចំនួន ២០៤នាក់ ស្រី ១៨០នាក់។

To Top