ពោធិសាត់ះ បុរស ២ នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ២ នាក់ទៀតរងរបួស ខណៈកំពុងធ្វើរោងចាំស្រែ កាលពីពេលវេលាម៉ោង ៦ ល្ងាចថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ស្ថិតនៅត្រង់ចំនុចត្រពាំងឃ្លៃ ភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសាររន្ទះបាញ់នោះមានឈ្មោះឃា សាមឿន ភេទប្រុសអាយុ ៣១ ឆ្នាំមុខរបរជាកសិករ និង ឈ្មោះពេជ្រ ប៌ុនធឿន ភេទប្រុសអាយុ ៣២ ឆ្នាំមុខរបរជាកសិកររស់នៅក្នុងភូមិឃុំកើតហេតុ។
ក្រោយសមត្ថកិច្ចចុះពិនិត្យ និង ធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុរួចហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

