ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន រៀបចំការប្រឡង បញ្ចប់បឋមសិក្សា ថ្នាក់ទី៦ និងសញ្ញាបត្រមធ្យម សិក្សាបឋមភូមិ ថ្នាក់ទី៩ ឆ្នាំសិក្សា ២០២០-២០២១ ដោយគ្រឹះស្ថានសិក្សាសាមី ជាអ្នកទទួលខុសត្រូវ ទៅតាមប្រតិទិនប្រឡងរៀនៗខ្លួន ។
តាមលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «ក្រសួង នឹងផ្ដល់ការទទួលស្គាល់ ចំពោះលទ្ធផល នៃការប្រឡងនេះ និងធ្វើអធិការកិច្ច ប្រសិនបើចាំបាច់» ៕
