ភ្នំពេញ៖លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា អ្នកជំងឺឈ្មេាះ យ៉ាត ចេក អាយុ ២៩ភេទស្រី មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហេីម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អ្នកជំងឺ មិនទាន់មានសញ្ញា ឈឺពេាះឆ្លងទន្លេនៅឡើយទេ ដោយឃើញសភាពម្តាយកាន់តែធ្ងន់ធ្ងរទៅៗ ក្រុមគ្រូពេទ្យក៏បានសំរេច ធ្វើការវះកាត់យកកូនចេញ កាលពីយប់ថ្ងៃទី៤ ខែ មិថុនា ២០២១បានដោយជោគជ័យ។
យោងតាម ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានឲ្យដឹងថាការវះកាត់សង្គ្រោះកូន បានដោយជោគជ័យ គឺបានកូនប្រុសម្នាក់ ទំងន់ 2,8 kg កូនសុខភាពល្អធម្មតា ចំណែកម្តាយ ក្រោយពីបានវះកាត់ យកចេញរួចរាល់ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ និងខិតខំសង្គ្រោះបន្តទៀត ៕