Covid-19

អាជ្ញាធរ សម្រេចបិទផ្សារ និងតូបលក់ទាំងអស់ ជុំវិញផ្សារតាកែវ ក្រោយមានពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩

ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម​ ការលក់ដូរក្នុងផ្សារតាកែវ​ បរិវេណជុំវិញផ្សារ​ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់ ចាប់ពីម៉ោង១២៖០០ នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។

សូមបញ្ជាក់ថា ផ្សារតាកែវ មានទីតាំងនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលជាទីតាំងមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍​ ២០ កុម្ភៈ។

ចំពោះអាជីវករនិងអ្នកលក់ដូរនៅក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្ដល់វត្ថុសំណាក ទៅវិភាគរកមេរោឡកូវីដ១៩ ដល់មន្រ្តីសុខាភិបាល និងត្រូវធ្វចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

To Top