ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញជំងឺកូវីដ-១៩ ចំនួន១៣នាក់បន្ថែមទៀត លើពលករខ្មែរដែលបានឆ្លងដែនពីប្រទេសថៃ មកប្រទេសកម្ពុជា និងមានករណីជាសះស្បើយចំនួន ០២នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៤នាក់ និងកំពុងសម្រាកព្យាបាលសរុប ចំនួន៦៦នាក់។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999


