Covid-19

ខេត្តឧត្ដរមានជ័យ រកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន ១៣នាក់ថ្មី និងជាសះស្បើយ ២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញជំងឺកូវីដ-១៩ ចំនួន១៣នាក់បន្ថែមទៀត លើពលករខ្មែរ​ដែលបានឆ្លងដែនពីប្រទេសថៃ មកប្រទេសកម្ពុជា និងមានករណីជាសះស្បើយចំនួន ០២នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៤នាក់ និងកំពុងសម្រាកព្យាបាលសរុប ចំនួន៦៦នាក់។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×