ភ្នំពេញ៖ ក្រុមការងារយកសំណាក កូវីដ១៩ នៅមន្ទីរពេទ្បង្អែក ១៦ មករា ខេត្តព្រះវិហារ នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានធ្វើតេស្តរហ័ស ជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ម្នាក់ឈ្មោះពេញ សុខរ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង និងម្នាក់ទៀត ឈ្មោះ យេន ងន ភេទស្រីអាយុ ៤៤ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ។
បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័ក និងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។
រដ្ឋបាលខេត្ត អំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺ ត្រូវរួសរាន់ទៅយកសំណា នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ឬនៅមណ្ឌលចត្តឡីស័ក ផ្ទះសំណាកគ្រូបង្រៀន សម្រាប់បងប្អូន នៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យ ឬក៏អាចទំនាក់ទំនង តាមលេខទូរសព្ទលេខ012 985 689/0885964496៕



