Covid-19

កូវីដ១៩៖ ឆ្លងថ្មី៦៧៨នាក់ ជា៥៥៧នាក់ និងស្លាប់១២នាក់

ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៦៧៨នាក់ទៀត ជាសះស្បើយចំនួន៥៥៧នាក់ និងស្លាប់ចំនួន១២នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៧៨នាក់ មានករណីឆ្លងសហគមន៍ចំនួន៦២៩នាក់ និងអ្នកដំណើរពីបរទេស៤៩នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៥៥១១នាក់អ្នកជាសះស្បើយចំនួន២៨៦៤៩នាក់ អ្នកស្លាប់ចំនួន២៧៨ នាក់៕

To Top