ព័ត៌មានជាតិ

ពលរដ្ឋ នៅភ្នំពេញ ជាង១លាន៥សែននាក់ ទទួលបានការចាក់ វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៧មិថុនានេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញ ជាង១លាន៥សែននាក់ហើយ ដែលទទួល បានការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ក្រោយពីប្រមុខ​ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជម្រុញឱ្យពន្លឿន នៃចាក់វ៉ាក់សាំងនេះ អោយបានលឿន និងបានគ្រប់គ្នា ដើម្បីកាត់ផ្តាច់ឱ្យបាន នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។

ប្រភពពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី៧ មិថុនាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួន១ ៥៣៤ ៥៨១នាក់ ទទួលបានការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ខណៈកាលថ្ងៃទី៦មិថុនា ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួន ២៦ ៦០៩នាក់។

គួររំលឹកថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន និងបានគ្រប់គ្នា សម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់ របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ ឱ្យបាននូវការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ៕

To Top