ភ្នំពេញ៖ កែវផ្ទុកដំណក់ប្រេង ជាលើកដំបូងរបស់កម្ពុជា នឹងដង្ហែយកទៅតម្កល់ទុក ក្នុងសារមន្ទីរនយោបាយវិមាន ឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ។
ក្នុងពិធីប្រគល់-ទទួលនេះ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមាន ឈ្នះ-ឈ្នះ និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នឹងអញ្ជើញជាអធិបតីភាព ។ នេះបើយោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ចាប់ផ្តើមផលិតចេ ញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជាដែលគាប់ជួន ជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ការរកឃើញដំណក់ប្រេងលើកដំបូងនេះ គឺស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ ៕
