ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣០នាក់ ក្នុងន៉អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន១៥នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃ ចំនួន១៥នាក់ និងករណីជាសះស្បើយចំនួន៥នាក់ ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤៣នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ចំនួន១៦២នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន២៧៩នាក់ ស្លាប់២នាក់៕


