Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ១២នាក់ និងជាសះស្បើយ ៦នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២នាក់ ក្នុងនោះស្រុកតាំងគោក ចំនួន៦នាក់ ក្រុងស្ទឹងសែន២នាក់ ស្រុកស្ទោង២នាក់ ស្រុកប្រាសាទសំបូរចំនួន១នាក់ និងមានករណីជាសះស្បើយចំនួន ០៦នាក់ ផងដែរ។

សូមបញ្ជាក់ថា​ គិតមកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៦៩នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top