Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លង ថ្មី២២នាក់ និងជាសះស្បើយ៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន២២នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធជាព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន១៧នាក់ និងជាពលករត្រឡប់ មកពីប្រទេសថៃ ចំនួន៥នាក់ និងមានករណីជាសះស្បើយ ចំនួន៥នាក់ ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥០៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៨៣នាក់ និងកំពុងសម្រាកព្យាបាល៣២០នាក់ និងស្លាប់២នាក់៕

To Top