Covid-19

កូវីដ១៩៖ ឆ្លងថ្មី៦៣៨នាក់ ជា៦០៥នាក់ និងស្លាប់ ៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៨នាក់ទៀត ជាសះស្បើយ ចំនួន៦០៥នាក់ និងស្លាប់៩នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៣៨នាក់ មានករណីឆ្លងសហគមន៍៥៩៤នាក់ និងអ្នកដំណើរពីបរទេសចំនួន៤៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៣៧៩៥៩នាក់អ្នកជាសះស្បើយចំនួន ៣១២២២ នាក់ និងអ្នកស្លាប់ចំនួន ៣២០នាក់៕

To Top