ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖ ប្រជាជាតិមួយនឹងបាត់បង់ បើសិនប្រជាពលរដ្ឋខ្វះជាតិនិយមក្នុងខ្លួន

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា ប្រជាជាតិមួយនឹងបាត់បង់ បើសិនមានប្រ ជាពលរដ្ឋខ្វះជាតិនិយមនៅក្នុងខ្លួន ឬបាត់បង់ឧត្តមគតិ ដើម្បីជាតិខ្លួនឯង។

លោក ពេជ្រ ស្រស់ លើកឡើងបែបនេះស្របពេល កម្ពុជា-វៀតណាម កំពុងមានបញ្ហាចម្រូងចម្រាស់មួយចំនួនជាមួយគ្នា ក្រោយពេល រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញ ជាបន្ទាន់ ក្នុង រយៈពេល ១សប្ដាហ៍។

តាមរយៈពេលទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «ប្រជាជាតិមួយនឹងបាត់បង់បើសិន មានពលរដ្ឋខ្វះជាតិនិយមនៅក្នុងខ្លួន ឬបាត់បង់ឧត្តមគតិ ដើម្បីជាតិខ្លួនឯង ហើយអ្នកដែលបំផ្លាញជាតិមុនគេ គឺផ្តើមចេញពីពលរដ្ឋដែលមានសិទ្ធិ សម្រេចលើកិច្ចការជាតិ (អ្នកធ្វើការរដ្ឋ) មិនស្មោះត្រង់នឹងជាតិខ្លួនឯង គិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន លក់ជាតិខ្លួនឯង»។

លោក បន្ដថា បន្ទាប់មក អ្នកបំផ្លាញជាតិខ្លួនឯងទៀតនោះ គឺ ប្រជាពលរដ្ឋដែលមិនខ្វាយខ្វល់ពីបញ្ហារបស់ជាតិ ដូច្នេះកូនខ្មែរគ្រប់រូបត្រូវឆ្លាក់ជាតិនិយម នៅក្នុងបេះដូងជានិច្ចនិរន្តតទៅ ដើម្បីថែរក្សាជាតិខ្មែរ ឲ្យគង់វង្សរហូតទៅផែនដីអស់អាយុកាល។

សូមរំលឹកថា ដូចការកំណត់នៅថ្ងៃទី១២ មិថុនា នេះ អាជ្ញាធររាជធានីភ្នំពេញ បានចុះអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយលើផ្ទៃទឹក ដែលភាគច្រើនជាជនជាតិវៀតណាម៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top