ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៧នាក់ ក្នុងនោះអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ចំនួន១៣នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃចំនួន៤នាក់ និងមានករណីជាសះស្បើយចំនួន ០៩នាក់ ។
សូមបញ្ជាក់ថា ត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥២២ ក្នុងនោះបានព្យាបាលជាសះស្បើយ១៩២នាក់ និងកំពុថងសម្រាកព្យាបាលចំនួន៣២៨នាក់ និងស្លាប់២នាក់៕