ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ ដែលជាពលករវិលត្រឡប់មកពី ប្រទេសថៃ និងមានករណីជាសះស្បើយ ចំនួន ៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១៩៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៣៤នាក់ ស្លាប់២នាក់។

