Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី១៩នាក់ និងជាសះស្បើយ ៤៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ៤៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៤៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៧១នាក់ និងស្លាប់២នាក់៕

To Top