ព័ត៌មានជាតិ

ព្រះមហាក្សត្រ បង្កើតការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយសរសេរជាអក្សរកាត់ថា «គ.ក.រ» ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

ក្នុងព្រះរាជក្រឹត្យ ក៏បានបញ្ជាក់ថា លោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ជាប្រធាន និងសមាជិក ចំនួន៣០រូប ផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top