ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៥នាក់ និងមានករណីជាសះស្បើយ ចំនួន ៣៧នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៤២នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ចំនួន២៣២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៣០៨នាក់ ស្លាប់២នាក់។



