ភ្នំពេញ៖ លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៨៥នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ក្រោយព្យាបាលជាសះស្បើយ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរជាមួយ អ្នកខេត្តកំពង់ស្ពឺ!! នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាសពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន ៨៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ» ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៨៦០នាក់ ជាសះស្បើយចំនួន ៩៤១នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៨៨៣នាក់ និងមានអ្នកស្លាប់សរុបចំនួន ២៧នាក់។