ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានរៀបចំឲ្យមាន ការរៃអង្គាសថវិកា ដើម្បីជួយដល់កុមារកម្ពុជា តាមរយៈកម្មវិធី “អភិវឌ្ឍផ្លូវចិត្តដើម្បីជីវិតកុមារកម្ពុជា” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ៧៖៣០នាទីយប់ ដល់ម៉ោង ៩៖០០យប់ ។
ការរៃអង្គាសថវិកា ដែលរៀបចំឡើង ដោយ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាទួលគោក ក្នុងគោលបំណងសំខាន់ៗបី៖
*បង្កើនលំនឹងផ្លូវចិត្ត កាត់បន្ថយភាពតានតឹង កំឡុងពេលកូវីត-១៩
*បង្កើនសន្តិភាពផ្លូវចិត្ត សម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន
*ចូលរួមជួយចែករំលែក និងបរិច្ចាគថវិការតាមសទ្ធា ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
សូមចុះឈ្មោះនៅទីនេះ https://bit.ly/3a1UpUA
លោកអ្នកអាចបរិច្ចាគ តាមរយៈគណនីធនាគារ ABA៖ JCI Cambodia Toul Kork (000 885 599) (មុនពេលលោកអ្នកនឹងផ្ញើចេញ សូមជួយRemark: AHC)
គួរបញ្ជាក់ថា រាល់ការបរិច្ចាគរបស់លោកអ្នកទាំងអស់ គឺសម្រាប់ជួយដល់ មន្ទីរពេទ្យកុមារអង្គរ ។ សម្រាប់ព័ត៌មានបន្ថែម៖ 086 623 769 | jci.toulkork@private

