Covid-19

កូវីដ១៩៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ២នាក់ និងស្លាប់ ១នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងស្លាប់ចំនួន ១នាក់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា មានករណីស្លាប់អ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន១នាក់ ឈ្មោះ ឈួ ណយ ភេទស្រី អាយុ៨៤ឆ្នាំ អាសយដ្ឋាននៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩ គួបផ្សំនឹងបញ្ហាបេះដូង ផងនោះ អ្នកជំងឺបានស្លាប់ នៅវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិមមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥០៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១១៨នាក់ ស្លាប់៤នាក់ និង៣៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

To Top