ព័ត៌មានជាតិ

គម្រោងទៅរៀន ដើម្បីអនាគតខ្ញុំ (Bag to School) ត្រលប់មកវិញហើយ!

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃ សភាពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) សូមប្រកាសថា “គម្រោងទៅរៀន​ ដើម្បីអនាគតខ្ញុំ” (Bag to School) បានត្រលប់មកវិញហើយ ។

ឆ្លៀងក្នុងឱកាសនេះ សូមគោរពជម្រាបសួរ ដល់ក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកានៃ JCI ទាំងអស់ថា ក្រុមប្រឹក្សាភិបាលនៃ JCI Phnom Penh សូមជំរាបថា គម្រោងទៅរៀន​ ដើម្បីអនាគតខ្ញុំ (Bag to School) កំពុងរៃអង្គាសថវិកា​​ និងសំភារៈសិក្សា ដែលអាចប្រើពេញមួយឆ្នាំ ដើម្បីផ្តល់ជូនប្អូន សិស្សានុសិស្ស ដែលខ្វះខាត​ នៅសាលាសហគមន៍ I SEE I DO ក្នុងខេត្តតាកែវ ។

អាស្រ័យដូចបាន​ ជម្រាបជូនខាងលើ យើងខ្ញុំជាថ្នាក់ដឹកនាំ នៃ JCI Phnom Penh សូមធ្វើការអំពាវនាវ ដល់សមាជិក JCI ទាំងអស់ ជួយចូលរួមឧបត្ថម្ភ ដល់គម្រោងនេះ ដើម្បីជួយដល់កុមារ​ ដែលកំពុងខ្វះខាត។ ចំពោះអស់លោក លោកស្រី ដែលមានបំណងចង់ឧបត្ថម្ភ ដល់គម្រោងនេះ អាចបរិច្ចាគ តាមរយៈគណនី ABA JCI Cambodia លេខ៖ 001 608 555 (មួយកញ្ចប់១ មានតម្លៃ ១០ដុល្លារ សម្រាប់សិស្សម្នាក់) ។ សម្រាប់ព័ត៌មានលំអិត អាចទំនាក់ទំនង លេខទូរស័ព្ទ 096 900 328 និង 070 866 328 ។

សម្រាប់កម្មវិធីនេះ នឹងប្រព្រឹត្តិទៅ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដែលតាមគម្រោង និងមានការចែកសំភារៈសិក្សា ដល់សិក្សានុសិស្ស ចំនួន ២៤០នាក់៕

To Top