Covid-19

អបអរសាទរ! ស្រ្តីវិជ្ជមានកូវីដ១៩ សម្រាលកូនភ្លោះ បានដោយជោគជ័យ (Video)

ភ្នំពេញ៖ លោក​វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្ត្រីជាម្ដាយដែលមានជំងឺ covid-19 បានសម្រាលកូនភ្លោះចំនួនពីរនាក់ ក្រោមការជួយជ្រោមជ្រែង ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យធ្វើឲ្យទារកទាំងពីររួមទាំង ម្ដាយដែលមានជំងឺកូវីដ១៩ រួចផុតជីវិតហើយ មានសុខភាពល្អធម្មតា។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ​វុី សំណាង បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរនឹងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្មួយប្រុសទាំងពីរ ដែលបានរួចផុតជីវិតពីជំងឺ covid -19 តាមរយៈស្នាដៃក្រុមគ្រូពេទ្យដ៏ស្ទាត់ជំនាញរបស់យើង!!!»

លោកអភិបាលខេត្តបញ្ចាក់ថា «នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ស្ត្រីជាម្ដាយដែលមានជំងឺ covid-19 បានសម្រាលកូនភ្លោះចំនួនពីរនាក់ ក្រោមការជួយជ្រោមជ្រែង ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យធ្វើឲ្យទារកទាំងពីររួមទាំងម្ដាយដែលមានជំងឺ covid-19 រួចផុតជីវិតហើយមានសុខភាពល្អធម្មតា»។

សូមបញ្ជាក់ជូនផងដែរថា គិតមកដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ ​សរុប១៨៦៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១១៧២នាក់ (ថ្មី១៧៩នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៨៣១នាក់ ស្លាប់២៨នាក់ (ថ្មីម្នាក់)៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top