Covid-19

កូវីដ១៩៖ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងថ្មី៥នាក់ និងជាសះស្បើយ៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន៥នាក់ ក្នុងនោះ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម២០កុម្ភៈ ចំនួន៣នាក់ និងជាករណីនាំចូលពីថៃ២នាក់ និងមានករណីជាសះស្បើយចំនួន០៣ នាក់ ផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៤៥ករណី ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៦៤ករណី កំពុងសម្រាកព្យាបាលចំនួន ៧៩ករណី និងស្លាប់ចំនួន២នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top