Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៥៣នាក់ ជាសះស្បើយ១៦នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៣នាក់ ខណៈមានករណីជាសះស្បើយ១៦នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

សូមមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៥៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៨៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៥៩នាក់ និងស្លាប់៣នាក់៕

To Top